លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានព្រមានដល់ឪពុកម្ដាយឲ្យអប់រំកូន កុំឲ្យបង្ហោះម៉ូតូ ដែលបង្កជាការរំខានដល់ប្រជាជនទូទៅ បើមិនដូច្នោះទេលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការយោគយល់ឡើយ។
នេះបើតាមការប្រកាសឲ្យដឹងកាលពីថ្ងៃទី ២៥ ខែមករា ម្សិលមិញនេះ ដោយរៀបរាប់យ៉ាងដូច្នេះថា៖
សូមជម្រាបដល់បងប្អូនដែលជាឪពុកម្ដាយដែលមានកូនជាយុវជនរស់នៅក្នុងបុរី...នៃខណ្ឌពោធិ៍សែនជ័យ ហើយតែងបណ្តោយអោយកូនៗជិះម៉ូតូបង្ហោះតាមបុរីឬផ្លូវសាធារណៈ ជាលក្ខណៈក្មេងទំនើង មកបង្កការរំខានដល់ការរស់នៅប្រជាជនទូទៅ ត្រូវបញ្ឈប់ជាបន្ទាន់ ។ ក្នុងករណីមិនគោរពតាមការណែនាំនេះខ្ញុំនឹងអនុវត្តទៅតាមច្បាប់ដោយមិនយោគយល់។ ខ្ញុំសង្ឍឹមថាបងប្អូនជាឪពុកម្តាយនិងក្មួយៗជាយុវជននឹងចូលរួមទាំងអស់គ្នាចាប់ពីពេលនេះតទៅ