header ads

Sponsor

ខេត្តព្រះសីហនុ- ក្រសួងវប្បធម៍និងវិចិត្រ បានណែនាំ ឲ្យម្ចាស់រមណីយ៍ដ្ឋានកែច្នៃថ្មីមួយកន្លែង ស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុ បញ្ឈប់ការដាក់ឈ្មោះរមណីយ៍ដ្ឋានកែច្នៃថ្មីនេះ ថា«ប្រាសាទបន្ទាយទ័ព» ដើម្បីការពារ មិនឲ្យមានការភ័ន្តច្រឡំជាមួយទីតាំងប្រាសាទបុរាណ« បន្ទាយទ័ព »ពិតប្រាកដ ដែលជាប្រាសាទប្រត្តិសាស្ត្រជាតិ នៅក្នុងខេត្តបន្ទាយមានជ័យ ។

ករណីនេះ ក្រសួងវប្បធម៍និងវិចិត្រសីល្បៈ បានផ្ញើលិខិតមួយច្បាប់ចុះថ្ងៃទី ២៦ មករា ២០២១ មកប្រធានមន្ទីរវប្បធម៍និងវិចិត្រសីល្បៈខេត្តព្រះសីហនុ ឲ្យចុះណែនាំម្ចាស់រមណីយ៍ដ្ឋានកែច្នៃថ្មីមួយនេះ ផ្លាស់ប្តូរឈ្មោះ មិនឲ្យដាក់ឈ្មោះថាប្រាសាទបន្ទាយទ័ពទៀតឡើយ។

សូមបញ្ជាក់ថា រមណីយ៍ដ្ឋានកែឆ្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មីច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិនិងសិល្បៈ ទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះ ភ្នំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post