header ads

Sponsor

(ខេត្តស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់បង្កឡើងដោយអ្នកបើកបររថយន្តក្រុមហ៊ុនវិរៈប៊ុនថាំ ដោយបើកបរល្បឿនលឿនហើយបានរេចង្កូតធ្លាក់ផ្លូវ ទៅបុកក្មេងប្រុសម្នាក់ដែលកំពុងឈកាន់កង់ នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយបានស្លាប់ ពេលឳពុកម្តាយយកទៅដល់មន្ទីរពេទ្យ។ ចំណែករថយន្តបង្កបានជ្រុលទៅបុកដើមឈើបណ្តាលឲ្យក្រឡាប់ផ្ងាជើង គាបជាប់និងដើមឈើទៅមុខលែងរួច។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង៦និង៤០នាទីយប់ រវាងរថយន្តនិងកង់ នៅលើកំណាត់ផ្លូវជាតិលេខ០១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៣៩/១៤០ស្ថិតក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ២BJ.៦៤៥៨ បើកបរទិសដៅពីលិចទៅកើត យ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅខាងស្តាំ បានជ្រុលទៅបុកក្មេងប្រុសម្នាក់ដែលកំពុងឈកាន់កង់នៅលើចិញ្ចើមថ្នល់ខាងត្បូងពេញទំហ៊ឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលឳពុកម្តាយបញ្ជូនដល់មន្ទីរពេទ្យ។

ជនបើកបររថយន្តបង្កឈ្មោះ ធឿន ផាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនវរៈប៊ុនថាំ រស់នៅភូមិថ្មសឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង(គ្មានរបួសស្នាម) ចំណែកកុមារារងគ្រោះឈ្មោះ រុំ វិរះ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះក៏ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅមន្ទីរពេទ្យ។

រីឯមធ្យោបាយទាំងពីរ(រថយន្ត ខូចខាតធ្ងន់ និងកង់ខូចខាត ស្រាល) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ចំណែកឯអ្នកបើកបររថយន្តបានឃាត់ខ្លួនទុកនៅអធិការដើម្បីដោះស្រាយតាមនីតិវិធី។
មូលហេតុៈ រថយន្តប្រើប្រាស់ល្បឿនលឿនរេចង្កូតធ្លាក់ផ្លូវទៅបុកក្មេងនៅខាងស្តាំដៃ បច្ចុប្បន្នសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post