header ads

Sponsor

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង (ក ប ប) ដឹកនាំដោយលោក ផឹង និល ប្រធានសាខាខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់ តាំងលក់ក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង។

លោក ផឹង និល បានឲ្យដឹងថា ថ្ងៃនេះមន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកផឹង និលបានបញ្ជាក់ថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់មានដូចជា៖ពពុះសណ្តែកចំនួន ចំនួន ១៥ ថង់ ស្មើ ១៣ Kg ផលិតក្នុងស្រុកមានសារធាតុគីមី ( Borax ) និង ពពុះសណ្តែកចំនួន ១៣ ថង់ ស្មើ ៩ Kg នាំចូលពីប្រទេសវៀតណាម មានសារធាតុគីមី ( Borax ) ព្រមទាំងបង្អែមបាញ់ឌុក ចំនួន ១ Kg មានសារធាតុគីមី ( Borax )មីកំប៉ុង ចំនួន ២០ កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ទឹកក្រូច កូកា ចំណុះ ១,៥០ លីត្រ ស្មើ ២០ ដប ហួសកាលបរិច្ឆេទប្រើប្រាស់ នំចំរុះ ចំនួន ៤ Kg ( ខូចគុណភាព )ហើយមន្ត្រីជំនាញយើងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ។

លោក ផឹង និល បានអំពាវនាវដល់អាជីវករ ត្រូវសហការជាមួយមន្ត្រីជំនាញ ក្នុងធ្វើតេស្តរកសារធាតុគីមីហាមឃាត់ និងរកទំនិញដែលខូចគុណភាព ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋក្នុងការលើកកម្ពស់សុខមាលភាព ទាំងអ្នកប្រើប្រាស់ និងអ្នកលក់ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post