header ads

Sponsor

ភ្នំពេញ ៖ មហាជនសម្ដែងការហួសចិត្ត ខណៈបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលិស បែរជាមកឈរនិយាយរវេីរវាយ ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញ ចុះមកឃាត់ កាលពីវេលាម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលសួររួចទើបដឹងថាគាត់ក៏ជាសមត្ថកិច្ចដែរ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកឌ្រីមសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DD-0954 បានមកឈប់ចតលេីចិញ្ចេីមផ្លូវ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពង់សាងសង់ រួចឈរដូចគោរពទង់ជាតិ ហេីយនិយាយរវេីរវាយថាពួកអស់លោកទាំងអស់គ្នាមានមេីលឃេីញដូចខ្ញុំអត់ (មានទង់ជាតិរហែកចំរូបប្រាសាទរអង្គរ) គ្មានអ្នកណាមេីលឃេីញទេ អស់លោកមានចិត្តអត់ ។

ដោយសមត្ថកិច្ចខណ្ឌដូចពេញ ឃេីញនូវភាពរវេីរវាយ របស់បុរសខាងលេី ទេីបមេីល ឈ្មោះ និងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះ ខណ្ឌច្បារអំពៅ ប្រាប់ថា ជាមន្ត្រីប៉ូលិសខណ្ឌរបស់គាត់ ទើបសមត្ថកិច្ចខណ្ឌច្បារអំពៅ យករថយន្តមកដឹក បុរសខាងលើ ដោយប្រាប់ថា គាត់ពិតជាមន្ត្រីប៉ូលិស ខណ្ឌគាត់មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យ នៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធ នឹងករណីធ្លាប់ប្រេីប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រេីនលេីកច្រេីនសាររួចមកហេីយ។

ក្រោយហៅឡេីងរថយន្តមិនព្រមឡេីង ទេីបសមត្ថកិច្ចខណ្ឌច្បារអំពៅបង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្តដឹកចេញពីកន្លែងកេីតហេតុតែម្ដង ដើម្បីចាត់ការបន្តតាមវិន័យកងកម្លាំង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post