header ads

Sponsor

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌសែនសុខ បាននាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ដែលប្រជាពលរដ្ឋទាំងនេះមានការជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។

នៅក្នុងតំបន់នេះបុរសម្នាក់ ដែលជាអ្នកបម្រើការងារនៅ N8 ហើយក្រៅម៉ោងគាត់រត់ PassApp ដែលមានប្រពន្ធជាអ្នកលក់ដូរនៅសាលា SIS ហើយកូនប្រុសរបស់គាត់អាយុ១១ឆ្នាំ ដែលរៀននៅថ្នាក់ទី៦ ក៏រកឃើញកូវីដ (ទាំងប្រពន្ធ និងកូន) ។

មិនត្រឹមតែប៉ុននោះ ម្តាយរបស់គាត់អាយុ៧១ឆ្នាំនៅផ្ទះជាមួយគាត់ក៏កើតកូវីដ គាត់មានកូនស្រីម្នាក់រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី នេះជាមូលហេតុដែលក្រសួងអប់រំសម្រេចផ្អាកសាលាមួយនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post