(ភ្នំពេញ)៖ តាមរយៈសារពិសេសមួយផ្ញើជូនជនរួមជាតិនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឲ្យផ្អាកដំណើរការសាលារៀនទាំងឯកជន និងរដ្ឋ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល រយៈពេលពីរសប្តាហ៍។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើអ្នករៀបពិធីមង្គលការនានា បើអាចពន្យារបានសូមពន្យារការរៀបចំកម្មវិធីផងដែរ ប្រសិនបើមិនអាចពន្យារ សូមកាត់បន្ថយចំនួនអ្នកចូលរួមនៅតិចបំផុតតាមអាចធ្វើទៅបាន។