ស្ថានទូតចិនបានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិនដែលកំពុងរស់នៅប្រទេសកម្ពុជាថា មានគេបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទ ព្រមទាំងអះអាងថាដោយចំណាយត្រឹមតែ 120 ដុល្លារអាមេរិកប៉ុណ្ណោះ នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ហើយមានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គម លក់វ៉ាក់សាំងកូវីដរបស់ប្រទេសចិនក្នុងតម្លៃ ៤៥០ដុល្លារ ដែលធ្វើឱ្យពលរដ្ឋចិនក្នុងប្រទេសកម្ពុជាមានការមន្ទើលសង្ស័យជាខ្លាំង។
ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតបានធ្វើការក្រើនរំលឹកថាៈ
១ បើយោងតាមដំណឹងដែលស្ថានទូតយើងខ្ញុំទទួលបានគឺ វ៉ាក់សាំងកូវីដដែលជាជំនួយរបស់ប្រទេសចិនត្រូវបានរាជរដ្ធាភិបាលនិងក្រសួងការពារជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនិតិវិធីយ៉ាងតឹងរឹងផងដែរ ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។ ហេតុដូចនេះ ហើយរាល់ការផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់ សូមអ្នកទាំងអស់គ្នារក្សារការប្រុងប្រយ័ត្ន។
២ វ៉ាក់សាំងកូវីដ-១៩ មិនមែនជាទំនិញធម្មតានោះទេ ការទុកដាក់ ឫដឹកជញ្ជូនវ៉ាក់សាំង មានតម្រូវការយ៉ាងតឹងរឹងបំផុត។ ចំពោះការចាក់វ៉ាក់សាំងវិញក៏ត្រូវតែអនុវត្តន៍ដោយអ្នកជំនាញផងដែរ។ រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការ និងការចាក់វ៉ាក់សាំងដោយអ្នកមិនមានជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាព និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លេខទូរស័ព្ទបន្ទាន់របស់ក្រសួសុខាភិបាលកម្ពុជា៖ 115
លេខទូរស័ព្ទបន្ទាន់ទំនាក់ទំនងប្រសិនមានចម្ងល់ ឬបញ្ហាពីជំងឺCovid-19នៅរាជធានីភ្នពេញ:1299
លេខទូរស័ព្ទប្តឹងប៉ូលីសកម្ពុជា:117
លេខទូរស័ព្ទសម្រាប់ជំនួយដល់ជនបរទេសនៅកម្ពុជា៖ 0312012345, 0316012345
លេខទូរស័ព្ទមជ្ឈមណ្ឌលសេវាកម្មទំនាក់ទំនង និងការពារការិយាល័យកុងស៊ុលពិភពលោកនៃក្រសួងការបរទេស : +86-10-12308或+86-10-59913991
លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា:023210206 ;លេខទូរស័ព្ទសម្រាប់ផ្តល់ពត៌មានទាក់ទងនឹងការធ្វើតេស្ត 099830158;ការប្រឹក្សាតាមរយៈប្រអប់សារ:lingbao_khm@sina.com
លេខទូរស័ព្ទសម្រាប់ពត៌មានឯកសារពាក់ព័ន្ធរបស់ពលរដ្ឋចិន011572624、012901937(ម៉ោងធ្វើការ 8:00-11:30,14:30-17:00, ការប្រឹក្សាតាមរយៈប្រអប់សារ:zhengjian_jpz@sina.com
លេខទូរស័ព្ទការិយាល័យកុងស៊ុលនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាបប្រទេសកម្ពុជា :078946178