Sponsor

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្ដីពីការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា តាមសំណើរបស់អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រច

ប្រការ ១ : បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសឈ្មោះ SHEN KAIDONG ភេទប្រុស ជនជាតិ ចិន សញ្ជាតិចិនពាក់ព័ន្ធបទល្មើស ប្រព្រឹត្តនៅព្រះរាជាណាចក្រកូម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មី។

ប្រការ ២ :អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចបណ្តេញជនបរទេសដូចមានបែងក្នុងប្រការ១ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃចេញប្រកាសនេះ។

ប្រភារ ៣ : អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន់រដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គភាពពាក់ព័ន្ធត្រូវអនុវត្តប្រកាសនេះ ចាប់ពីហត្ថលេខាតទៅ។

ការចេញសេចក្ដីប្រកាសនេះធ្វើឡើងក្រោយពី សមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor