header ads

Sponsor

ភ្នំពេញ៖ ករណីប្លន់ផ្ទះវីងមួយកន្លែងដែលជាប់នឹងធនាគារ ABA បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៤ល្ងាច ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ២១៧ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ដោយសារស្ថានភាពមិនអំណោយផលហើយមានការកកស្ទះចរាចរណ៏ផងនោះ ទើបធ្វើឲ្យជនសង្ស័យរត់ចោលម៉ូតូ scoopy មួយគ្រឿង និងអាវុធខ្លីមួយដើមនៅនឹងកន្លែងកើតហេតុ។


ក្រោយពេលកើតហេតុម្ចាស់ផ្ទះវីងវេរលុយខាងលើបានរាយការណ៍ជូនសមត្ថកិច្ច​ ភ្លាមៗនោះកម្លាំងអាវុធហត្ថខណ្ឌមានជ័យសហការណ៏ជាមួយមួយកម្លាំងអាវុធហត្ថក្រុងបានចុះមកធ្វើកំណត់ហេតុនិងបើកការស្រាវជ្រាវមុខសញ្ញាចោរប្លន់ខាងលើនិងយកម៉ូតូនិងអាវុធរបស់ជនសង្ស័យដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដោយឡែកមុនមួយថ្ងៃកើតហេតុខាងលើ មានស្ត្រីម្នាក់បានយកបងប្អូនមកសម្រាកនៅមន្ទីរពេទ្យមិត្តភាពភាពកម្ពុជាសូវៀតត្រូវបានក្រុមចោរបានធ្វើសកម្មភាពឆក់កាបូបយកលុយចំនួន២០០ដុល្លារបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាពផងដែរនៅចំនុចផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post