header ads

Sponsor

ក្រសួង​សុខាភិបាល​ប្រកាសថា​កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ អាចទៅទទួលការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំង/ ដូចខាងក្រោមនេះ៖

១). មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ

២). មន្ទីរពេទ្យបង្អែកព្រែកព្នៅ

៣). មន្ទីរពេទ្យបង្អែកច្បារអំពៅ

៤). មន្ទីរពេទ្យបង្អែកដង្កោ


៥). មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

៦). មន្ទីរពេទ្យបង្អែកចតុមុខ

៧). មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ

៨). មន្ទីរពេទ្យបង្អែកពោធិចិនតុង។

បន្ថែមលើនេះ ដោយក្រសួងបានពង្រឹកទីតាំងចាក់វ៉ាក់សាំងដល់គ្រប់រាជធានី-ខេត្តទាំង២៥ ហើយនោះ និងដើម្បីជម្រុញ ការបាក់វ៉ាក់សាំងឱ្យមានវិសាលភាពកាន់តែទូលំទូលាយ ទីតាំងចាក់វ៉ាក់សាំងទាំងអស់ដែលមានការអនុញ្ញាតពីក្រសួងរួច ហើយនោះ ត្រូវបន្តការងារបាក់វ៉ាក់សាំងជូនប្រជាជំនតាមក្រុមមនុស្ស នៅរៀងរាល់ថ្ងៃ ( ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់/ សម្រាកផ្លូវការ ) ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច (ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២:០០នាទី ដល់ម៉ោង ១៤:០០នាទី )។

សម្រាប់ក្រុមមនុស្ស ដែលក្រសួងធ្លាប់បានចេញសេចក្តីជូនព័ត៌មានជាហូរហែចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ .រួចមកហើយនោះ ហើយដែលមិនទាន់បានមកបាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត សូមអញ្ជើញមកទទួលការបាក់វ៉ាក់សាំង នៅតាម ទីតាំងនានា ដែលក្រសួងធ្លាប់បានជូនព័ត៌មានរួចហើយ (មានដាក់ផ្សាយសេចក្តីជូនព័ត៌មាន តាមទំព័រហ្វេសបុករបស់ក្រសួង/ សុខាភិបាលរួចហើយ)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post