header ads

Sponsor

លោក ឧកញ៉ា បណ្ឌិត ម៉ុង​ ឬទ្ធី​ មហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញនៅកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការរបស់លោកនៅល្ងាច ថ្ងៃទី២៧ ខែកុម្ភៈនេះ​ថា ឧកញ៉ាបានប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅឲ្យ​សត្វសុីវិញម្តង​ ដែលកាលពីឆ្នាំមុនៗ នៅរដូវពេលនេះ​ លោកកំពុងតែ​ប្រមូលផល​ស្វាយនាំចេញទៅកាន់ទីផ្សារ​នៅក្នុងសហគមន៍​អឺរ៉ុប​ ប៉ុន្តែឆ្នាំនេះ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ បានធ្វើឲ្យតម្លៃស្វាយ​ធ្លាក់​ចុះ​ខ្លាំង រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។


ឧកញ៉ា បណ្ឌិត បានបញ្ជាក់ទៀតថា ចម្ការស្វាយ​របស់​លោកនៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​៥ម៉ឺនដេីម ​អាច​ប្រមូល​ផល​បាន​ប្រមាណ​ ៣០០តោន ជារៀង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់លោកមិនអាចសុីអស់ទេ ពីព្រោះ ​ចំនួន​​នេះ វាច្រើនខ្លាំង​ណាស់​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post