កាលពីព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 ម្សិលមិញនេះ បុរី ប៉េង ហួត ទើបតែប្រកាសបើកលក់ជាផ្លូវការគម្រោងថ្មីបែបអេកូធម្មជាតិ 3 គម្រោងព្រមគ្នា ជាគម្រោងដែលអតិថិជន ទន្ទឹងរង់ចាំ ហើយចង់បានការរស់នៅបែបអេកូធម្មជាតិ។ អ្វីដែលនឹកស្មានមិនដល់ គម្រោងថ្មីទាំង 3 នេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ព្រោះទើបតែលក់ត្រឹមថ្ងៃទី1ប៉ុណ្ណោៈ គឺលក់បានជាង300 ផ្ទះ។ ប៉ុន្តែអតិថិជនទាំងអស់ នៅតែអាចអញ្ជើញមកចូលរួម សាកសួរព័ត៌មាន ព្រោះទីតាំងល្អៗ កំពុងរង់ចាំលោកអ្នកនៅឡើយ ហើយការបើកលក់នៅសល់រយៈពេល 2ថ្ងៃទៀត។
មូលហេតុដែលអតិថិជន ពេញចិត្តចំពោះគម្រោងដ៏ថ្មីសន្លាងនេះ ព្រោះថា គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា គឺជាគម្រោងអភិវឌ្ឍជាសហគមន៍ទំនើបធម្មជាតិពណ៌បៃតងមួយ ដែលផ្តល់ជូននូវបទពិសោធន៍រស់នៅដ៏អស្ចារ្យ ជាមួយនឹងប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង ឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយបឹង ផ្លូវជិះកង់ និងផ្លូវរត់Marathon កន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗហើយផ្តល់ជូននូវបទពិសោធន៍ថ្មីប្លែក ទៅតាមបែបផែននៃការរស់នៅជាមួយ "សុភមង្គលថ្មីបែបធម្មជាតិ" ។
ចំណែកឯគម្រោងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាគម្រោងដែលមានប្រភេទស្សបហោស៍ សម្រាប់ការធ្វើអាជីវកម្មខ្នាតតូចនិងខ្នាតធំគ្រប់ប្រភេទ។ គម្រោងនេះនឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គ2 អេកូខលឡិកសិន ជាពិសេស អ្នកដែលរស់នៅជុំវិញផងដែរ។
លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង3 នេះ គឺផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព ផាកសុកភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗសម្រាប់គ្រួសារជាទីស្រលាញ់របស់លោកអ្នក។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានសំណាងផ្ទួនៗគ្នា ដែលរួមមាន
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ 11% ភ្លាមៗ
- ទទួលបានកង់ស្ព័រម៉ាកល្បី Giant ភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
- ចំណេញបន្ថែមរហូតដល់ $20,000
ពិសេសលើពិសេស ដែលលោកអ្នក នឹកស្មានមិនដល់ នោះគឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកាន់កោះសង្សារជាមួយមនុស្សជាទីស្រលាញ់យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ។
រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត ។