header ads

Sponsor

 ភ្នំពេញៈក្មេងទំនើងមួយក្រុមដែលប្រមូលផ្ដុំគ្នានៅមុខការ៉ាស់សាំងមួយកាលពីវេលាម៉ោង១២និង១០យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈពេលសមត្ថកិច្ចកំពុងតែល្បាតមានការសង្ស័យបានចូលទៅសួរនាំ និងឆែកឆេរឃើញដាវចំនួនប្រាំដើម និងប៉័ងតោពីរដើមទៀត ក៏ឃាត់ខ្លួនតែម្តង ។

ក្មេងទំនើងមានចំនួន២៨នាក់ រួមទាំងម៉ូតូ១២គ្រឿង ដាវចំនួន៥ដើម និងកាំបិត ប័ងតោ២ដើមទៀត ត្រូវបានសមត្ថកិច្ចប្រមូល និងឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមក្មេងទំនើង និងវត្ថុតាង សមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បី សួរនាំនិងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post