Sponsor

ភ្នំពេញ៖បន្ទាប់ពីមានការរិះគន់ពេញបណ្ដាញសង្គម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាពិន័យ និង លើកសរសើរ បានអញ្ជើញតួសម្តែងរឿង «ទុំទាវ២០២១» ទាំងអស់ដើម្បីចូលមកបំភ្លឺ ហើយ។

តាមរយៈលិខិតអញ្ជើញ តួសម្ដែងរឿង បង្គឲ្យមានការរិះគន់ខាងលើនេះ ត្រូវចូលមកកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩នាទីព្រឹក។ ។

តួសម្តែងទាំងអស់ ដែលគេស្គាល់ច្បាស់ថា ឈ្មោះ អាជី អាម៉ី ជាអ្នកលក់ឡេ  តាម Online ត្រូវចូលខ្លួនមកបំភ្លឺអោយទាន់ពេលវេលាតាមការកំណត់ជាកំហិត បើមិនដូច្នេះ ទេ ក្រសួងនឹងបន្តនីតិវិធីវិធានការតាមផ្លូវច្បាប់ដោយការចាំបាច់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor