header ads

Sponsor

សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីរេចង្កូតបុករ៉ឺម៉កជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវរុញបុកចូលក្នុងឃ្លាំងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅឯមន្ទីរពេទ្យ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០ថ្ងៃទី ៤ខែកុម្ភៈឆ្នាំ ២០២១ស្ថិតនៅចំណុចឃ្លាំងទំនេរមួយកន្លែងតាមបណ្ដោយផ្លូវ ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សពជនរងគ្រោះមានឈ្មោះ កែវ វុទ្ធី ភេទប្រុសអាយុ ៥០ឆ្នាំ មុខរបរបើកបរអាប៊ុលមានស្រុកកំណើតនៅភូមិ ចន្លាដៃ ឃុំកំរៀង ស្រុកសំរោង ខេត្តកែវ។
អ្នករងរបួសមានឈ្មោះ ពន្លឺ ភេទប្រុសអាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីមួយគ្រឿងពាក់លេខសម្គាល់ 85 ពណ៌លឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតឡើងមកស្ដាប់ដៃបុកជាមួយនឹងរ៉ឺម៉កជួសជុលម៉ូតូនៅតាមចិញ្ចើមផ្លូវរុញជាប់ខ្ទប់បុកចូលក្នុងឃ្លាំងបន្តទៀតបណ្ដាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមមួយភ្លាមៗនៅក្នុងឃ្លាំង និងម្នាក់ទៀតរបួសធ្ងន់ ។

ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅហ្នឹងកន្លែងកើតហេតុហេតុ។

ប្រភពព័ត៌មានបានបន្តទៀតថា បុរសជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ទើបតែឡើងមកពីខេត្តហើយមកឈរចាំថៅកែអាប៊ុលមកយក តែជាអកុសលជួបគ្រោះថ្នាក់ចរាចរត្រូវរថយន្តក្រុមហ៊ុនស៊ិនទ្រីបុករះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ។
ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តតាកែវតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post