header ads

Sponsor

ភ្នំពេញ៖នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ការចាក់វ៉ាក់សាំងការពារ កូវីដ-១៩ ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក ដែលមានចំនួន៥.២២៨នាក់ ក្នុងពេលជាមួយគ្នានឹងការចាក់វ៉ាក់សាំង ដល់កងយោធពលខេមរភូមិន្ទ ។

យោងតាមលិខិត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន តាំងនាមកងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាក រួមទាំងសុខមាលភាពរបស់កងកម្លាំងជាតិនៅជួរមុខ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post