header ads

Sponsor

ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្ត ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ពាក់ស្លាកខេមភូមិន្ទដែរ បើកបរដោយបុរសជនជាតិខ្មែរម្នាក់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ៤ ខែកុម្ភៈឆ្នាំ ២០២១ នៅចំណុចមុខសាលារៀនជម្ពូវ័ន្តតាមបណ្តោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវច្រកចូលរោងចក្រQMI ក្នុងសង្កាត់ចមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញខណ្ឌ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្ត lexus rx400h មួយគ្រឿងពណ៌ត្រីអុីពាក់ស្លាកលេខខេមរភូមិន្ទ02 2-8920ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៍មានបុរសមានជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខខេមរភូមិន្ទ01 2-3236ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងQMIទិសដៅពីជើងទៅត្បូងជ្រុលទៅបុករថយន្តlexusចំហៀងខាងក្រោយខាងឆ្វេងបណ្ដាលឲ្យធ្លាក់កាងក្រោយរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយមានតំណាងភាគីសងខាងសូមធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីជនជាតិចិនបានចេញសំណងចំនួន៤០០ដុល្លារទៅឲ្យខាងភាគីជនជាតិខ្មែរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post