header ads

Sponsor


ខេត្តព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តតន្ត្រីសម័យ បើកធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកលេងភ្លេង និងអ្នកចម្រៀង ២នាក់របួស នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះទី១-ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង និងជាអ្នកបើកបរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល) ។

២-ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀង មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ២ រាជធានីភ្នំពេញ (របួសស្រាល)។

ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាលរបួស។
រថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-2760 បើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ។

កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ជៀសវាងការកកស្ទះនៅលើដងផ្លូវ និងស្ទូចយករថយន្តនិងឧបករណ៍ភ្លេងមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្រុកព្រៃនប់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post