header ads

Sponsor

តាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន បានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះបានបញ្ជាក់ឲ្យដឹងថា សម្ដេចបានសម្រេចលុបចោលការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម(Sinopharm) របស់ចិនវិញ ដោយសារតែវ៉ាក់សាំងនេះចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។ 

ជនរួមជាតិជាទីគោរព ស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួល លិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រ កម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែ មនុស្សមានអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំតែ ប៉ុណ្ណោះ។

សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគំរោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។ សម្រាប់កម្មវិធីចេញទៅទទួលជំនួយ វ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាច ថ្ងៃ៧កុម្ភៈនៅរក្សាទុកដដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post