header ads

Sponsor

លោកជំទាវ​ ឱ​ វណ្ណឌីន​បញ្ជាក់ថា​នៅថ្ងៃ​ទី​ ១០​ ខែកុម្ភៈ នឹងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យ​កាល់ម៉ែត្រ នេះជាការគោរពតាមបញ្ជាសម្តេចតេជោផង​ និងដេីម្បីបង្ហាញទំនុកចិត្តនិងបំពេញសំណេីរសាធារណជន​ ដែលគាត់បាន លេីកថា​ តេីខ្ញុំហ៊ានចាក់ដែរទេ​ បេីហ៊ានពួកគាត់នឹងចាក់ដែរនោះ។

ក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំង Sinopharm បង្ការកូវីដ១៩ ជូនឥស្សរជនជាន់ខ្ពស់ និងអ្នកសារព័ត៌មាន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ នៅមន្ទីរពេទ្យ៤ ។

១​ .មន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ

២.មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

៣.​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

៤.​ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post