header ads

Sponsor

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បុរសឈ្មោះ SHEN KAIDONG ជនជាតិចិន នាយកសារព័ត៌មាន Angkor Today មានទីស្នាក់ការនៅខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលបានផ្សព្វផ្សាយជាភាសាចិនថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩របស់ចិនក្នុងតម្លៃ១២០ដុល្លារ»។

មុនពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុងផងដែរ ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់មហាមិត្តចិនដល់កម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post