header ads

Sponsor

សាលាអន្តរជាតិ អេស អាយ អេស ចេញសេចក្តីជូនដំណឹង ស្តីពីការផ្លាស់ប្តូរពីការសិក្សាក្នុងថ្នាក់រៀនផ្ទាល់មកសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិចជាបណ្តោះអាសន្ន ចំពោះទីតាំងគោល (ឡាក់គឺស្តារ) នៃសាលាអន្តរជាតិ អេស អាយ អេស ។

គណៈគ្រប់គ្រងសាលាអន្តរជាតិ អេស.អាយ.អេស សូមជូនដំណឹងដល់លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឲ្យបានជ្រាបថា៖ នារសៀលថ្ងៃទី21កុម្ភៈឆ្នាំ2021នេះ លោកប្រធាន មន្ទីរអប់រំ យុវជននិងកីឡា បានជម្រាបមកគណៈគ្រប់គ្រងសាលាថា មានអាណាព្យាបាលសិស្សម្នាក់រៀនថ្នាក់ ទី៦បានពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍20កុម្ភៈ បានធ្វើតេស្តរកកូវីដ-19 ឃើញថាវិជ្ជមាន។

ដោយមានការបារម្ភពីសុវត្ថិភាពនិងដើម្បីចូលរួមបង្ការនៃការរីករាតត្បាតនៃជម្ងឺនេះចូលដល់សហគមន៍គណៈ គ្រប់គ្រងសាលាអន្តរជាតិ អេស.អាយ.អេស ទីតាំងគោល (ឡាក់គីស្ការ) នឹងផ្អាកការសិក្សានៅក្នុងថ្នាក់រៀន មួយរយៈពេលសិន ដោយត្រូវផ្លាស់ប្តូរការសិក្សាក្នុងថ្នាក់រៀនផ្ទាល់មកសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិច ត្រូនិចជំនួសវិញ ដោយអនុវត្តទៅតាមកាលវិភាគ និងវេនសិក្សារបស់ប្អូនៗដដែល។

ការផ្លាស់ប្ដូរនេះនឹងចាប់ អនុវត្តពីថ្ងៃចន្ទ ទី22 ខែកុម្ភៈ ឆ្នាំ2021 នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យដូចនេះ សូមលោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាប ជាព័ត៌មាននិងចូលរួមសហការ ៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖

- ទីចាត់ការភាសាខ្មែរ 017-341-399/ 081-530-530/

- ទីចាត់ការភាសាអង់គ្លេស 017-348-167/ 081-360-360

បញ្ជាក់៖

- សាលាអន្តរជាតិ អេស អាយ អេស សាខាវេងស្រេងដំណើរការបង្រៀននិងរៀនជាធម្មតា

- ការិយាល័យចុះឈ្មោះ បើកទទួលចុះឈ្មោះចូលរៀនជាធម្មតា។ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post