header ads

Sponsor

ក្រចេះ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានធ្វើការប្រគល់-ទទួល ជនជាតិវៀតណាម ចំនួន ០១នាក់ នៅចំណុចបង្គោលព្រំដែនលេខ៦៩ នៃភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទៅឲ្យប៉ុស្តិ៍យោធាការពារព្រំដែនវៀតណាម ៨០១ហ័រលឺ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិវៀតណាមនេះ មានឈ្មោះ TRAN THI GIANG ភេទស្រី អាយុ ២៩ឆ្នាំ ទីលំនៅស្រុកញ៉ឺងចាត់ ខេត្តដុងណាយ ប្រទេសវៀតណាម ដោយលិខិតឆ្លងដែនមិនមានប្រថាប់ត្រាជំនាញអនុញ្ញាតឲ្យចូល ពេលធ្វើដំណើរចូលប្រទេសកម្ពុជា និងបានធ្វើកំណត់ហេតុប្រគល់ ទទួល ចប់សព្វគ្រប់នៅវេលាម៉ោង ១៥និង២០នាទី នាថ្ងៃខែឆ្នាំដដែល ដោយបានចេញដំណើរពីព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសវៀតណាមវិញ៕


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post