header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្ត តំណាងលោក ឌី វិជ្ជា សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយសម្ភារៈ ថវិកា តុ កៅអី និង គ្រឿងឧបភោគបរិភោគ របស់លោក ឌី វិជ្ជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាឆខេត្ត និងសប្បុរសជនត្រូវបានប្រគល់ជូនដល់កងកម្លាំងព្រំដែនឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ទីតាំងភូមិសាស្រ្តស្រុករមាសហែក នៅក្នុងការចែកអំណោយនោះដែរក៏មានការចូលរួមពីតំណាងបញ្ជការប្រចាំភូមិភាគខេត្ត លោកអភិបាលស្រុករមាសហែក លោកនាយប៉ុស្ដិ៍វរៈនគរបាលការពារព្រំដែនគោក៦១១  លោកអធិការនគរបាលស្រុក តំណាងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតំណាងវរៈយោធាការពារព្រំដែន យុវជន សសយក ស្រុករមាសហែក ឃុំដូង ។ 
 មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកងកម្លាំងគ្រប់ប្រភេទ ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ លោក តូច ប៉ូលីវ៉ា បានកោតសរសើរ និងថ្លែងអំណរគុណដល់ទឹកចិត្ត ឆន្ទះ បងប្អូនកងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។
 បន្ថែមពីលើនេះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្តមកជូនដល់បងប្អូនកងកម្លាំង ក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ ផងដែរ។ ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post