header ads

Sponsor

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​ រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើការ​ផាកពិន័យ​បុរស​ម្នាក់ ជា​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ មាន​ទីលំនៅ​ទីតាំងនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បន្ទាប់ពីក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដើម្បី​ធ្វើការ​តាមដាន​សុខភាព តែ​រូបគាត់​មិនបាន​អនុវត្តន៍​តាម​ការណែនាំ ដោយ​បានចេញ​ធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ ។

បុរសខាងលើ មានមុខរ​បរជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ឯកជន​មួយកន្លែង នៅក្នុង​ក្រុងព្រះសីហនុនេះតែម្ដង។


នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ធ្វើការ​ផាកពិន័យ​លើ​បុរស​រូបនេះ ជា​ប្រាក់​ចំនួន ២​លាន​រៀល យោងតាម​អនុក្រឹត្យ​លេខ​២៧​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​ច​ក្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ។

ម្យ៉ាងទៀត​ជាការ​ព្រមាន ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្សេងទៀត កុំឱ្យ​យក​គំរូ​តាម និង​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​ពិសេស (៣.​កុំ និង​៣.​ការពារ​) របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post