header ads

Sponsor

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម ពិសេសប្រជាពលរដ្ឋនៅស្រុកកងមាស និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងរកឃើញករណី វិជ្ជមាន បុរសជនជាតិខ្មែរ ឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧ឆ្នាំ រស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុក កងមាស ខេត្តកំពង់ចាម ធ្វើការជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២ថ្ងៃត្រង់ បុរសម្នាក់នេះ បានមកដល់ផ្ទះនៅភូមិ អូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរ មូលដ្ឋាន អំពីករណីបុរសម្នាក់ មកពីតំបន់មានហានិភ័យខ្ពស់(ខេត្តព្រះសីហនុ) បានចូលមកស្នាក់នៅក្នុង មូលដ្ឋាន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំបុរសខាងលើ មកធ្វើចត្តាឡឺស័កនៅមណ្ឌល ចត្តាឡីស័ករបស់រដ្ឋបាលខេត្ត (សណ្ឋាគារមេគង្គ) ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី០៦ខែ មីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាកទៅពិនិត្យ លុះដ ដល់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាបុរសម្នាក់នេះមានវិជ្ជមាន កូវីដ-១៩ និងបានបញ្ជូនទៅព្យាលបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីសុខាភិបាល ចុះស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធ នឹងករណីនេះ៖

១-អំពីប្រវត្តិធ្វើដំណើរបុរសម្នាក់នេះ៖

-នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (នៅជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មករាជធានីភ្នំពេញ

-នៅម៉ោង០៧.៣០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានមកដល់និងចុះនៅមុខ មន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានទៅសួរសុខទុក្ខក្មួយប្រុសដែលសំរាកព្យាបាលជំងឺនៅអាគារ បេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត។

-នៅយប់ថ្ងៃដដែលបុរសនេះ បានទៅស្នាក់នៅជាមួយបងស្រី ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

-នៅម៉ោង៧.០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំរ មកខេត្តកំពង់ចាម ដោយបានឈប់នៅស្អុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្ត ដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ ចាម វេលាម៉ោង ១២ថ្ងៃត្រង់។

-នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅ ផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែល៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

២-អ្នកពាក់ព័ន្ធនឹងបុរសនេះ៖

-នៅពេលទៅសុខទុក្ខក្មួយប្រុស បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ ក្នុងនោះ ១នាក់ រស់នៅភូមិផ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និង១នាក់ទៀត រស់នៅភូមិ អូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះ សុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។

-នៅយប់សម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រី១នាក់ និងអ្នកជួលបន្ទប់ នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ) អ្នករត់ 866០ (មិនស្គាល់ឈ្មោះអ្នកបើកបរ)

-អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម

-មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសារ (ឌពុក, ម្ដាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស)

-អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូរីដ១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម បានបន្តធ្វើការស្រាវជ្រាវ និងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងអ្នកមានហានិភ័យខ្ពស់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីបន្តតាមដានសុខភាព និងយកសំណាកពិនិត្យ។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធនឹងបុរសខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកមន្ទីរពេទ្យបង្អែកដែល នៅជិតផ្ទះ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

ជាមួយគ្នានេះ សូមអំពាវនាវ ដល់បងប្អូន ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត កំពង់ចាម អនុវត្តខ្ជាប់ខ្លួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរស ខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីក្រុមគ្រួសារ និងការពារសហគមន៍ឱ្យជៀសជផុតពីជំងឺដ៏មហាប្រល័យនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post