header ads

Sponsor

ភ្នំពេញៈ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ តុលាការបានសម្រេចចោទប្រកាន់  និងឃុំខ្លួនសន្តិសុខសណ្ឋាគារសុខាភ្នំពេញឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការជម្លៀសជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសុខាភ្នំពេញ ដែលជាដើមចមនាំឲ្យមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

សូមជម្រាបជូនថា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជូនខ្លួនសន្តិសុខរូបនេះ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យតុលាការបន្តនីតិវិធី។

បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង បានឲ្យអ្នកសារព័ត៌មានដឹងថា សំណុំរឿងនេះ ត្រូវបានលោកសិដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post