ភ្នំពេញ៖ បើតាមលោក មាស ឬទ្ធី បានឲ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី ០៩ ខែមីនានេះថា ថា ពិធីការិនី ទូរទស្សន៍ ហង្សមាស លោកស្រី កែវ ច័ន្ទនិមល និងស្វាមី រួមទាំងកូនស្រី ឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ចុះទៅយកទាំងយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ពីផ្ទះនៅបុរី អ័រគីដេ ក្នុងខណ្ឌសែនសុខ ផ្លូវ២០០៤ ជិតសាលារៀន ណតប្រ៊ីដ។
លោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយលទ្ធផលចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។
លោកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា នាងបានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។
ជាមួយគ្នានេះដែរលអធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា ថា រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។
លោកអធិការ ម៉េង វិមានតារា បន្ថែមថា លោកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន។
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!