header ads

Sponsor

យុវជន​កំព្រា​មេបា​ ប្រាក់ សុផាន់ណា ដែលបងប្អូនប្រិយមិត្តប្រហែលជាធ្លាប់បានឃើញពីសមត្ថភាពលើវិថីសិល្បៈរបស់លោកហើយ ដែលអាចច្រៀង និងនិពន្ធផងដែរនោះ ដែលបង្ហាញឲ្យឃើញថាទោះបីជាលោក គេងនៅលើគ្រែ រទេះយ៉ាងណាក៏ដោយ ក៏ក្ដីសង្ឃឹម និងសមទ្ធិផលគឺអាចឲ្យយើងយកជាគំរូបាន។

នៅមុននេះបន្តិច រសៀលថ្ងៃទី ០៨ ខែមីនានេះ លោកអភិបាលស្រុកបន្ទាយស្រី បានអញ្ជើញទៅលេង យុវជនខាងលើនេះ ដោយព្រមទាំងលើកសរសើរទៀតថា៖

ជាអ្នកចម្រៀង ជាអ្នកនិពន្ធ ជាគ្រូបង្រៀនភ្លេង រៀបការរួចជាមួយភរិយាដ៏ស្រស់ស្អាត និងមានកសិដ្ឋានចិញ្ចឹមមាន់ផ្ទាល់ខ្លួន ផាន់ណាគឺជានិមិត្តរូបនៃក្តីសង្ឃឹម ទោះបីជាត្រូវប្រើប្រាស់ជីវិតគេងនៅលើគ្រែជារៀងរាល់ថ្ងៃក៏ដោយ។

សូមជម្រាបជូនថាយុវជនរូប​នេះ​ បាន​ធ្លាក់​ខ្លួនឈឺ​ជា​ទម្ងន់​ដោយ​សារ​ជំងឺ​ខួរ​ឆ្អឹង​ខ្នង​មិន​យូរប៉ុន្មាន​ នៅ​ឆ្នាំ ២០០០ រាង​កាយ​របស់ សុផាន់ណា ត្រឹម​​ចង្កេះ​ចុះ​ក្រោម​កម្រើក​​លែ​ង​រួច​ និង​ស្វិត​បន្ដិច​ម្ដង​ៗ​ រហូត​ដល់​គេង​មួយ​កន្លែង​លើ​តែ​រទេះ​រុញ​ដល់​ថ្ងៃ​នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post