ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដាក់បទបញ្ជាគ្រប់គោលដៅ នៅបន្តសហការ ជាមួយកម្លាំងចម្រុះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បន្តចុះដើរល្បាត និងត្រួតពិនិត្យ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការចូលមកវិញរបស់ប្រជាពលករខ្មែរពីប្រទេសថៃ ។
និងសហការជាមួយកម្លាំងចម្រុះ មន្ត្រីជំនាញនាំគាត់មកដាក់តាមមណ្ឌលចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
គួររំលឹកផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កៀកនឹងឈានចូលដល់ រីឯបងប្អូនដែលធ្វើការនៅប្រទេសថៃបានសំរុកមកគួរអោយកត់សំគាល់ ។
ទោះបីជាមានការចូលមករបស់ពលករយ៉ាងណាក្តីក៏កម្លាំងជួរមុខបាននាំយកពួកគាត់ធ្វើចត្តាឡីស័កអោយខានតែបាន៕
ប្រភព និងរូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ