header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញ ចុះពិទិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន តាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ត្រៀមបំរុងទុកជាកន្លែងព្យាបាលទី៣ ។ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គូរផ្គង់ជ្រើសរើសបំរុងទុកប្រើប្រាស់នៅក្នុងករណីចាំវាបាច់ណាមួយ ។

សូមបញ្ជាក់ថា ៖ កន្លងមករដ្ឋបាលខេត្តស្វាយរៀងរៀបចំទីតាំងបម្រុងទុកព្យាបាលមាន ២កន្លែងមាន:
-ទី១មន្ទីរពេទ្យបង្អែកស្វាយជ្រំ
-ទី២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។

ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទះុឡើងនៃជំងកូវីដ-១៩ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីត១៩ វិជ្ជមាន ២នាក់ កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យបង្អែកស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីត-១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំ ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post