header ads

Sponsor

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវ ដល់វិស័យឯកជនសូមមានការយកចិត្តទុកដាក់ បើអាចធ្វើបានសូមកាត់បន្ថយបុគ្គលិក ហើយធ្វើការផ្លាស់ប្តូវេនគ្នា ដើម្បីបញ្ចៀសនៅភាពកក់កុញ។

ទន្ទឹមនេះ សម្តេចតេជោ ក៏សូមអំពាវនាវដល់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ ហើយសម្រាប់មនុស្សចាស់ មនុស្សពេញវ័យ បើសិនមិនមានការចាំបាច់ទេ គឺកុំចេញក្រៅផ្ទះ ហើយបើចេញក្រៅផ្ទះត្រូវតែពាក់ម៉ាស ឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះយើងមិនដឹងថា ជំងឺពិតប្រាកដនៅកន្លែងណា។

ខ្លឹមសារសំខាន់ៗ នៃសារសំឡេងបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅយប់ថ្ងៃទី ៨ ខែមិនា ឆ្នាំ ២០២១

១-សូមផ្អាកដំណើរការស្ថាប័ននីតិបញ្ញត្តិ ដោយមានមនុស្សប្រចាំការធ្វើការតិចតួច(១០% ធ្វើការ)
២-ស្នើកាត់បន្ថយបុគ្គលិក ឬ ផ្លាស់ប្តូរវេនធ្វើការក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយការកកកុញ
៣-បើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ
៤-ស្នើព្រឹទ្ធសភាពន្លឿនអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ
៥-ស្នើឱ្យផ្អាកការជួបជុំដែលមិនចាំបាច់ ឬពន្យាពេលក្នុងការធ្វើ
៦-ខេត្តព្រះសីហនុបង្កើនការរឹតត្បិត ការចេញចូលរបស់មនុស្ស
៧- ស្ថាប័នកងកម្លាំង និងបុគ្គលិកពេទ្យ គឺនៅតែបន្តប្រតិបត្តិការ
៨-មិនទាន់តម្រូវឱ្យមានការបិទ ឬផ្អាកដំណើរការរោងចក្រ ផ្សារ និងអាជីវកម្មផ្សេងៗ តែត្រូវឱ្យមានការអនុវត្តវិធានអនាម័យឱ្យបានហ្មត់ចត់
៩-ស្នើបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ជានិច្ច

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post