header ads

Sponsor

ក្រោយពីមានការរីករាលដាលសារជាថ្មីនៃមេរោគដ៏រាំរ៉ៃ Covid-19 ដោយមានការប៉ះពាល់ជាខ្លាំងទៅលើវិស័យសេដ្ឋកិច្ច ទេសចរណ៏ ការងារ ក៏ដូចជាការសិក្សា-ល-។ ជាពិសេសនៅតំបន់នៃប៉ែកអ៊ឺរ៉ុប ទទួលរង់ការប៉ះពាល់ជាមួយនឹងកំណើនកើនឡើងខ្លាំងនៃការឆ្លងពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយមានការយកចិត្តទុកដាក់ក៏ដូចជាការចូលរួមជាចំណែកមួយទៅដល់សង្គម ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជា ក៏ដូចជាសមាជិកនៃក្រុមគ្រួសារ vivo កាលពីថ្ងៃទី06 មីនា ឆ្នាំ2021 បានធ្វើការផ្តល់ជូនម៉ាស់ទៅកាន់ប្រជាពលរដ្ឋដែរធ្វើដំណើរតាមដងផ្លូវនៅឯតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញចំនួន 20000 ម៉ាស់។ សកម្មភាពនេះដែរក្រុមការងារបុគ្គលិក vivo នឹងធ្វើការបន្តចែកជូនម៉ាស់ដល់ប្រជាពលរដ្ឋដែរធ្វើដំណើរតាមដងផ្លូវត្រឹម ថ្ងៃទី09 មីនា ឆ្នាំ2021នេះ។

សូមពុកម៉ែបងប្អូន ធ្វើការប្រុងប្រយត្ន័ទាំងអស់គ្នា រាល់ការធ្វើដំណើរមិនថា ទីជិត ឬ ឆ្ងាយសូមពាក់ម៉ាស់ រក្សាអនាម័យនិងលាងសម្អាតដៃជាមួយទឹកអាល់កុលឲ្យបានខ្ជាប់ខ្ជួន។ រីឯចំពោះពេលស្នាក់នៅផ្ទះវិញ មុនប៉ះពាល់ឬក៏ក្រោយពីប្រើប្រាស់នៅសំភារះផ្សេងៗ សូមធ្វើការលាងដៃនឹងសាប៊ូជាការគ្រប់គ្រាន់ទៅហើយក្នុងការរក្សាអនាម័យ ដើម្បីជៀសវាងការឆ្លងមេរោគ Covid-19 ព្រោះអ្វីដែរយើងនឹកស្មានមិនដល់វាអាចកើតឡើងបានគ្រប់ពេល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post