header ads

Sponsor

នៅយប់ថ្ងៃអង្គារ៍ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យករណីប្រជាពលរដ្ឋរស់នៅស្រុកល្វាឯម ចំនួន០៩នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មាន វិជ្ជមានជំងឺកូវីដ-១៩ និងចាត់វិធានការស្រាវជ្រាវបន្ទាន់ និងកំណត់មុខសញ្ញា ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។
 ចំពោះអ្នកជំងឺកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ។ដើម្បីគ្រប់គ្រងសភាពការណ៍នេះ ឯកឧត្តម អភិបាលខេត្តបានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post