header ads

Sponsor

(ស្វាយរៀង): ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លេីរថយន្តដឹកកម្មករបើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកម្មកររបួសធ្ងន់-ស្រាល សរុបចំនួន ៥៨នាក់, ធ្ងន់ ៧នាក់, មធ្យម៣នាក់, ស្រាល ៤៨នាក់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តកម្មករបើកបរពីលិចទៅកើត សំដៅទៅរោងចក្រ ស្រាប់តែមានរថយន្តក្រុងបើកបរបញ្ច្រាសទិសគ្នា ខណៈរថយន្តដឹកកម្មករវ៉ាជែង ហើយវ៉ាក់អឺជាមួយរថយន្តក្រុង ហើយបួងចង្កូតគេចបណ្ដាលឱ្យក្រឡាប់ចាក់ចោលកម្មករ រណូករណែលពេញផ្លូវតែម្ដង។

ក្រោយទទួលបាននូវព័ត៌មានខាងនេះភ្លាម ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានដឹកនាំក្រុមការងារសាខាចុះសួសុខទុកនិងនាំយកថវិកាមួយចំនួនជូនដល់កម្មករ កម្មការនីដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន ៦ នាក់ , មន្ទីរពេទ្យបង្អែកស្វាយទាប ចំនួន ៥នាក់, មន្ទីរពេទ្យបង្អែកជីភូ ចំនួន ៣៦នាក់ និងនៅក្លីនីកចពន្លឺបូពារ៍ក្រុងបាវិត ចំនួន ១១នាក់ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយមិនរើសអើងឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ ។

ក្នុងឱកាសសួរសុខទុក្ខនោះ ឯកឧត្តម ម៉ែន វិបុល បានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន ៧នាក់ ក្នុងម្នាក់ថវិកា ៤០០,០០០ រៀល, អ្នករបួសមធ្យម ៣នាក់ ក្នុងម្នាក់ថវិកា ១៥០,០០០រៀល, និងអ្នករបួសស្រាល ៤៨នាក់ ក្នុងម្នាក់ ថវិកា ១០០,០០០ រៀល ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post