header ads

Sponsor

ព្រៃវែង៖ យោងតាមលិខិត លោកអភិបាលស្រុកពាមជរ ផ្ញើទៅកាន់ លោកអភិបាលខេត្តព្រៃវែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មានមនុស្ស២នាក់ពាក់ព័ន្ធជាមួយគ្រូពេទ្យ អ៊ឹម សុភី ដែលមានផ្ទុកវីរុសកូវីដ-១៩ នៅអ្នកលឿង ដែលមានកម្ដៅរហូតទៅដល់ ៣៨.៣ អង្សា នៅថ្ងៃនេះ។

អ្នកពាក់ព័ន្ធទាំង២នាក់ ម្នាក់ជាកសិករ ឈ្មោះ យី សុភាព ភេទ ស្រី អាយុ ៥៤ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សែម សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ បម្រើការងារនៅសាខា អ្នកលឿង មាន ទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។

កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះយី សុភាព បានទៅពិនិត្យ និងសម្រាកព្យាបាលនៅសម្ភពព្យាបាលពេទ្យ អ៊ឹម សុភី គាត់មិនបានផ្តល់ព័ត៌មានមកអាជ្ញាធរ ដើម្បីមកយក សំណាកទៅពិនិត្យទេ លុះមកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ យី សុភាព និង ឈ្មោះ សែម សីហា មានអាការៈក្តៅខ្លួន  មកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ គាត់បានមកមន្ទីរពេទ្យបង្អែកពាមជរដើម្បីពិនិត្យជំងឺគាត់ទាំង២នាក់ គ្រូពេទ្យបានពិនិត្យមានកំដៅ ៣៨.៣ អង្សា តែម្តង។

បច្ចុប្បន្នអភិបាលស្រុកពាមជរ បានស្នើទៅដល់អភិបាលខេត្តព្រៃវែង ដើម្បីចាត់អោយគ្រូពេទ្យមកយកសំណាកទៅពិនិត្យ ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post