header ads

Sponsor

នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ សហការជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានជម្ងឺកូវីដ-១៩ ម្នាក់ស្នាក់នៅផ្ទះលេខA១២ ផ្លូវប្រឡាយព្រែកបារាំង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីបានធ្វើសំណាកលើកទី២ កាលពីព្រឹកថ្ងៃទី១២ ខែមីនា។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងបន្ថែមថា ពេលនេះឆ្លងលឿនណាស់ បងប្អូនបើមិនចាំបាច់កុំចេញក្រៅផ្ទ នៅក្នុងផ្ទះឈ្នះកូវីដ ១៩ !

ក្នុងកាលៈទេសៈនេះកុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ ១៩ ត្រូវបន្តអនុវត្តវិធានការ ” ៣ ការពារ ៣ កុំ “ អោយបានជាប់ជាប្រចាំ ។

#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា
#ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post