header ads

Sponsor

អាជ្ញាធរខេត្តតាកែវ នៅថ្ងៃទី ១៧ មីនា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩លើបុរសម្នាក់ឈ្មោះសន អ៊ុយ អាយុ៣២ឆ្នាំធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមមួយ និងបានមកស្នាក់នៅ ភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៣ ខែមីនា។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់សារព័ត៌មានថាបុរសដែលវិជ្ជមាន​កូវីដ-១៩​ ខាងលើនេះ ក្រោយមកស្នាក់នៅថ្ងៃទី ១៣ មន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកំដៅឡើងខ្ពស់ រដ្ឋបាលស្រុក និងមន្ទីពេទ្យបង្អែកបាទីបានដឹកយក ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ មកដល់រាត្រីថ្ងៃទី១៦ មីនានេះ លទ្ធផលសំណាកបុរសម្នាក់នេះមានរោគសញ្ញាវិជ្ជមានកូវិត១៩ ។

ទាក់ទងនឹងបុរសខាងលើនេះ មិនជាប់ពាក់ព័ន្ធជាមួយលោក កក្កដា សោភ័ណ្ឌទេ ហើយបច្ចុប្បន្នក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តបានជាង ១០០សំណាក ទាក់ទងនឹង លោក កក្កដា សោភ័ណ្ឌ ជាលទ្ធផលអវិជ្ជមានទាំងអស់ ហើយសំណាកលើកទី២ចំនួន៧៣ទៀតមិនទាន់ដឹងលទ្ធផលនៅឡើយទេ ខណៈដែលអ្នកពាក់ព័ន្ធរក្សាដដែលចំនួនជាង ៣៥០នាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post