ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសមត្ថកិច្ចចុះដល់ទីតាំងជួបជុំផឹកសុី បង្កសម្លេងរំខានភ្លាមៗ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋមិនត្រឹមតែជួបជុំផឹកសុី មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសពេលសមត្ថកិច្ចចុះទៅធ្វេីការណែនាំអប់រំ បែរជាបង្កអំពេីហិង្សាមកលេីសមត្ថកិច្ចទៅវិញ ។
សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ក៏ដូចជាការចូលរួមគោរពសិទ្ធអ្នកជិតខាង ៕