header ads

Sponsor

ជីវិតមួយដែលរស់នៅដោយមានន័យ គឺនៅពេលលោកអ្នកទទួលបានជោគជ័យហើយមិនភ្លេចពីកំណើត និងសង្គមជុំវិញខ្លួន។ ការចែករំលែក ទោះតិចក្តីច្រើនក្តីក្នុងគ្រាលំបាក ​គឺជាគុណធម៌មួយដែលមិនអាចកាត់ថ្លៃបាន។​ ហេតុនេះហើយ បានជាគេសង្កេតឃើញក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមចូលរួមក្នុងការងារសង្គម។ ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលមានឈ្មោះល្បីខាងអភិវឌ្ឍលំនៅឋានប្រណិត ដែលមានបរិស្ថានរស់នៅល្អជាមួយសួនស្រស់ស្អាត និងដើមឈើបៃតងស្រស់ធំៗម្លប់ត្រឈឹងត្រឈៃនោះ ក៏បានចូលរួមយ៉ាងសកម្មជាមួយកិច្ចការសង្គមតាមការចែករំលែកក្នុងរូបភាពផ្សេងៗ។

តួយ៉ាង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុបបានឧបត្ថម្ភរថយន្តសម្អាតផ្លូវចំនួន ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ ខណៈក្រុមហ៊ុនទើបបានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិកជូនសម្តេចតេជោ ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

កន្លងមកដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្រុមហ៊ុនបានបរិច្ចាគជាថវិកាជាង ៦លានដុល្លារ ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភរថយន្តផ្ទុកទឹក និងរថយន្តបោសសំរាមជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មូលនិធីត្រីចក្រយានកម្ពុជា គ្រឿង​ឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ការសាងសង់អគារសកលវិទ្យាល័យទួនហ្វាដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងការបន្តប្រតិបត្តិការ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុត នៅតាមសហគមន៍ ជនបទនានា អោយទាន់ពេលវេលា និងតាមតម្រូវការចាំបាច់។ល។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ " ការចូលរួមនូវរាល់សកម្មភាពសប្បុរសធម៌ និងការចែករំលែក តបស្នងដល់សង្គមគឺជាគុណតំលៃរបស់ស្ថាបនិកក្រុមហ៊ុន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលលោកមិនដែលភ្លេចនូវកំណើត ឬប្រភពរបស់ខ្លួន។ ការងារសង្គមដែលក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មកន្លងមក មានការងារ​អប់រំ ការងារបរិស្ថាន ការងារវប្បធម៌ប្រពៃណី ការងារសុខុមាលភាពសង្គម។ល។ ក្រុមហ៊ុនតែងតែលើកទឹកចិត្តដល់បុគ្គលិកគ្រប់រូបឲ្យចូលរួមការងារសង្គមតាមដែលអាចធ្វើទៅបានផងដែរ"​ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post