header ads

Sponsor

សមត្ថកិច្ច ឃាត់អ្នកបើកបរ ឡានដឹកដី ដឹកខ្សាច់ យកអប់រំកុំអោយ ចុចស៊ីផ្លេជាប់គ្នាទាំង២ ទាំង៣ បង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវជាយថាហេតុ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះគណនីហ្វេសបុក ដែលមានខ្លឹមសារថា « សូមគោរពបងប្រុសស្នងនគរបាលខេត្តកណ្តាល ខ្ញុំបាទមានសំណូមពរពីរ សូមបងប្រុសស្នងការជួយមានដំណោះស្រាយ ៖

១- បញ្ហារឿងបងប្អូនមានឡានដឹកដី ដឹកខ្សាច់ គឺពេលដែលគាត់បើកបរជួបគ្នា គាត់បានចុចស៊ីផ្លេជាប់គ្នាទាំង២ ទាំង៣ តែម្តង ហើយស៊ីផ្លេប្រើសុទ្ធតែស៊ីផ្លេខ្យល់ដែលបង្កជារំខាន និងប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវជាយថាហេតុផងដែរ ។
២- ការបើកបរមានល្បឿនលឿន ដែលអាចបង្កគ្រោះបានគ្រប់ពេលវេលា ។
សូមបងប្រុសស្នងការមេត្តាមានវិធានការ និងអប់រំពួកគាត់ផង ផ្លូវ21B ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមអរគុណ » ។
ក្រោយពីទទួលបានព៌ត៍មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវចំពោះករណីខាងលើ ។
ជាលទ្ធផល ៖ នៅថ្ងៃពុធ ៤ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង០០នាទី លោកអធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សរុបចំនួន ០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស ផាណារ៉ា អធិការរងទទួលផែនសណ្តាប់ធ្នាប់ ចុះស្រាវជ្រាវដល់ចំណុចផ្លូវលេខ១១០ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃាត់អប់រំ ណែនាំ និងធ្វើកិច្ចសន្យាចំពោះអ្នកបើកបររថយន្តដែលប្រើប្រាស់ស៊ីផ្លេខ្យល់លាន់ឮកងរំពងរំខានដល់សាលារៀន មន្ទីរពេទ្យ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបានចំនួន ១០គ្រឿង ។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ៕
ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post