header ads

Sponsor

ក្រោយពីវីដេអូឃ្លីប ព្រះ​មហាវិមលធម្ម​ ពិន​ សែម ប្រើវិន័យក្ដៅ ដល់កូនសិស្សគណ រួចមក មានមនុស្សជាច្រើនបានរិះគន់ តែក្នុងនោះក៏មានមនុស្ស ព្រមទាំងព្រះសង្ឃជាច្រើន នៅតែគោរព ស្រឡាញ់ ព្រះអង្គដដែល។

យ៉ាងណាក្រោយពីហិង្សាកើតឡើងរួច ក៏មានការធ្វើកំណត់ហេតុសម្របសម្រួលករណីហិង្សាព្រះសង្ឃ និងព្រះសង្ឃ និងកិច្ចសន្យារបស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុង/ខេត្តសៀមរាប។

ទាក់ទងនឹងរឿងនេះដែរ លោក ហ៊ុន ជា ក៏មានមតិស្រដៀងនឹងករណីនេះផងដែរ ដោយថា ឪពុក វ៉ៃកូន ប្រដៅកូនចង់ឲ្យកូនបានល្អបានចេះ គ្រូវ៉ៃសិស្សចង់ឲ្យសិស្សបានល្អហ្នឹងសិស្សចេះ ចប់ ។


លោកបញ្ជាក់ទៀតថា ( ឪ ខ្ញុំវ៉ៃខ្ញុំសាហាវណាស់បែកក្បាលក៏មានដែ បាទ តែដើម្បីកូនល្អព្រោះនិយាយខ្ញុំមិនស្ដាប់ គាត់  តែអ្នកដែលល្អ គឺខ្ញុំ ពេលស្ដាប់តាម ឪ ចប់ ) តោះទៅបាយ វត្ត បាទ!

លោកបានបន្ថែមទៀតថា សព្វសត្វដែលញាតិញោមគិតថា មិនល្អ ឬ ចង្រៃ នាំគ្នាយកមកដាក់វត្ត ចំណែកកូនមិនល្អ ប្រដៅមិនកើត ប្រើប្រាស់គ្រឿងញៀន នាំគ្នា សុំព្រះសង្ឃផ្ញើ និងជួយណែនាំប្រៀនប្រដៅជំនួស

ញ៉ោមសុំគិតផងថា បើស្រួលមើលថែ ស្រួលប្រដៅ គេមិនយកមកផ្ញើលោកទេ តែទាល់ពេលប្រដៅមិនកើត ខឹងលោក រករឿងលោក គិតថាព្រះសង្ឃ អត់ខ្លាចចង្រៃ និងមិនចេះហត់មែន អស់លោក????

« គុណមួយសំពៅ ទោសមួយចូលទៅរលាយបាត់អស់ » គ្រប់គ្រងមនុស្សខូច សត្វកាច មិនស្រួលទេ!!!!! ពីមនុស្សស្រលាញ់ និងគោរពព្រះពុទ្ធសាសនា, ហ៊ុន ជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post