header ads

Sponsor

ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ៖

បើតាមលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបានឲ្យដឹងនាយប់ថ្ងៃទី ១៨នេះថា ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីសុខាភិបាល ភ្លាមៗនោះអាជ្ញាធរបានខិតខំស្វែងរកអ្នកជំងឺតាំងពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយសារតែប្រព័ន្ធទូរស័ព្ទរបស់អ្នកជំងឺមិនអាចទាក់ទងបាន ហើយជាក់ស្ដែងមកដល់វេលាម៉ោង១៧ និង០០ នាទី ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ខាងលើនេះ ចំនួន ០១ នាក់ អាយុ ១៨ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​ (ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ PTT)។

បច្ចុប្បន្នអ្នកជំងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post