header ads

Sponsor

(ខេត្តស្វាយរៀង)៖ បុរសម្នាក់រងរបួសស្រាលខណៈដែលស្រវឹងស្រាឡើងជោគជាំបើកបររេចង្កូតទៅបុករថយន្តhiyandai ដឹកសំណាញ់ដែកបណ្តាលអោយខូចខាតរថយន្តយ៉ាងដំណំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ៈ០៥នាទីប្រលប់ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាសមត្ថកិច្ចបានអោយដឹងថា៖ នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកCAMRY ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2Q.3427 បើកបរដោយបុរសម្នាក់ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំចក ស្រុករំដួលខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ។

ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកចំចំហៀងរថយន្តម៉ាកHIYANDAI ពណ៌សរ ស្លាកលេខ ស្វាយរៀង3D.2365 ដឹកសំណាញ់ដែកដែលធ្វើដំណើរពីត្បូងទៅខាងជើងបញ្ច្រាសទិសគ្នាបណ្តាលឲ្យរថយន្តCAMRYឆ្លាមខូចខាតធ្ងន់ រីឯម្ចាស់គ្រាន់តែរងរបួសស្រាលចំណែក រថយន្តដឹកទំនិញHIYANDAI ខូចខាត និងខូចអីវ៉ាន់តិចតួច។

ចំពោះមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ។ មូលហេតុៈ អ្នកបើកបររថយន្តCAMRYឆ្លាមរេចង្កូតចូលមកបុករថយន្តដឹកទំនិញក្នុងស្ថានភាពស្រវឹង៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post