ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាន មេរោគកូវីដ១៩ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង០៨ និង០០ នាទី បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន ០១ នាក់ រួមមាន ៖
ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបុរី ប៉េង ហួត (ផ្លូវ៥៩៨) ផ្ទះលេខ៨០ ផ្លូវលេខP១៨ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជជំងឺចំនួន ០២ នាក់ (បុរសជនជាតិម៉ាឡេស៉ី ០១ នាក់ និងស្ត្រី ០១ នាក់) តម្រូវអោយធ្វើចត្តាឡីស័ក និងត្រៀមយកសំណាកជាបន្ត ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
ប្រភព អភិបាលខណ្ឌ ឬស្សីកែវ