header ads

Sponsor

ភ្នំពេញ៖ រន្ធត់ចិត្តយ៉ាងខ្លាំងក្រោយអាជ្ញាធរបញ្ជាក់ថា មានទារកអាយុទើប២ខែប៉ុណ្ណោះ បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្ស៦នាក់ ដែលទើបរកឃើញថាឆ្លងជំងឺនេះ នៅភូមិដុះដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ពោលនៅសហគមន៍របស់អង្គការស្កត់ដែលមាន១៨ខ្នងផ្ទះ។

យោងតាមរបាយការណ៍របស់មន្រ្តីសុខាភិបាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ឡានពេទ្យ បានមកយកអ្នកពាក់ព័ន្ធឆ្លងជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ិនទ្រីដែលឆ្លងកូវីដ-១៩ នៅខេត្តតាកែវ មានចំនួន៦នាក់ លើចំនួន១៨នាក់ទាំងក្មេងទាំងចាស់ និង១២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ។

សូមជម្រាបជូនថា ខណ្ឌមានជ័យ រហូតមកដល់ពេលនេះ ចំនួនអ្នកវិជ្ជមានសរុប ៦២នាក់ បរទេស០៦នាក់, ចំនួនទីតាំងចត្តាឡីស័ក ៣៧ទីតាំង បើកដំណើរការឡើងវិញចំនួន ០៨ទីតាំង ឡុកដោន ចំនួន០៤ទីតាំង នៅសល់ចំនួន២៥ទីតាំង (ករណីកើនថ្មីថ្ងៃនេះចំនួន០៦ទីតាំង)។

ចំនួនអ្នកចត្តាឡីស័កសរុប ២២៥នាក់ បរទេស០៣នាក់ (គិតតែចំនួនជាក់ស្តែងនៅក្នុងទីតាំង) ទីតាំងមិនទាន់យកសំណាក ០២ទីតាំង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post