header ads

Sponsor

ថ្ងៃនេះមិត្តភក្តិ DJ ប៊ូម គឺតារាកំប្លែង CTN នាយត្បាល់ បានវិលត្រឡប់ទៅផ្ទះហើយ បន្ទាប់ពីធ្វើចត្តាឡីស័កនិងធ្វើតេស្តរកកូវិត១៩ លទ្ធផលគឺអវិជ្ជមាន !

បន្ទាប់ពីធ្វើចត្តាឡីស័ក និងធ្វើតេស្តជច្រើនដងរួចមក តារាកំប្លែង លោក សាន ហៅនាយត្បាល់ និងភរិយាបានវិលត្រឡប់ទៅផ្ទះវិញហើយ ។


ការវិលត្រឡប់មកផ្ទះវិញគឺលោកសាន ហៅនាយត្បាល់បាននិយាយប្រាប់ផេកសសិល្បករកម្ពុជាថា ខ្ញុំសប្បាយចិត្តស្រក់ទឹកភ្នែកដោយហេតុថា លោកនិងភរិយាគឺជាមនុស្សដែលសំណាង ដែលបាន បានជៀសផុតពីជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីលោកបានទៅកម្មវិធីមង្គលការនៅខេត្តព្រៃវែងហើយបានប៉ះពាល់ អ្នកនាង អុិត , DJ Boom , និង លោក លឺ សេងហួន ដោយអ្នកទាំងនោះកំពុងសំរាកព្យាបាល និង DJ Boom បានទទួលមរណភាព ។

លោក សាន ហៅនាយត្បាលបានប្រាប់ផេកសិល្បករកម្ពុជាបន្ត ថា ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែលបានបាត់បងមិត្តភក្តម្នាក់ដែលស្លាប់ដោយសាកូវិត១៩ គឺ DJ ប៊ូម និងសូមបងប្អូនមេត្តាប្រុងប្រយ័ត្នកុំធ្វេសប្រហែសដូចខ្ញុំទៀតអី កុំជួបជុំគ្នាអី ជំងឺនេះសាហាវណាស់ ។

អត្ថបទនិងជូនដំណឹងដោយ អុឹម ជីវ៉ា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post