header ads

Sponsor

សម្រាប់បងប្អូនមួយចំនួនធំ ប្រហែលជាបានលឺហើយក៏បានស្គាល់ខ្លះៗហើយ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo ដែលជាក្រុមហ៊ុនលក់ទូរសព្ទ័ដៃមួយ មានឈ្មោះបោះសំឡេងខ្លាំងនៅឯទីផ្សារបែកអាស៊ីយើងនេះ។​​

បើគិតទៅអស់រយះពេល 4ឆ្នាំហើយដែរក្រុមហ៊ុនមួយនេះ បានធ្វើការប្រឡូកនៅវិស័យស្មាតហ្វូនរបស់ខ្លួនចូលមកកាន់ទីផ្សារយើងនេះ។ ជាមួយនឹងការខិតខំប្រឹងប្រែង ក៏ដូចជាការវិវឌ្ឍន៌ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យកាន់តែមានសន្ទុះខ្លាំង ពីបណ្តារអ្នកដែរនិយមប្រើប្រាស់ទៅលើវិស័យស្មាតហ្វូននេះផងដែរ។

កាលអំឡុងខែកក្កដា ឆ្នាំ2020 ក្រុមហ៊ុន vivo បានបញ្ចេញនូវស្មាតហ្វូន Flagship របស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូនត្រកូល vivo X50Series វាជាស្មាតហ្វូនដែលស្ថិតនៅក្នុងថ្នាក់លំដាប់ នឹងតម្លៃរាងខ្ពស់គួរសម ប៉ុន្តែអ្វីដែលទទួលបានគឺទាំងការរចនានាបថទៅលើរូបរាងស្តើងស្រាលប្លែកថ្មី ហើយត្រូវបានបំពាក់មកជាមួយនឹងមុខងារកាមេរ៉ាទប់លំនឹង Gimbal Staple មុនគេបង្អស់ទៅលើស្មាតហ្វូនផងដែរ។

ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាក៏បានត្រៀមបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូឌែលឆ្នាំ2021 នៃកំពូលត្រកូល X បន្ទាប់នោះគឺស្មាតហ្វូន vivo X60 Series ដែរវាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យជាមួយនឹងលែនកាមេរ៉ារបស់ក្រុមហ៊ុន ZEISS ។

បើយើងមើលមកវិញ ZEISS គឺជាក្រុមហ៊ុនជំនាញទៅលើបច្ចេកវិទ្យាអុបទិក ខណៈពេលដែលក្រុមហ៊ុន vivo គឺអភិវឌ្ឍទៅលើ imaging algorithms និងការឌីស្សាញទៅលើស្មាតហ្វូន។ សម្រាប់បច្ចេកវិទ្យា ZEISS lens នេះគឺពិតជាល្អមែនទែននៅក្នុងការថតរូបភាព ហើយវាមានការទទួលស្គាល់ដោយអ្នកជំនាញជាច្រើនថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានអភិវឌ្ឍទៅលើប្រព័ន្ធ Gimbal Camera System ដែលនេះ គឺជាអ្វីដែលត្រូវការបំផុតសម្រាប់អ្នកជំនាញក្នុងការថតរូបភាព និងអ្នកថតកុន។ ក្រុមហ៊ុន vivo គឺបានផ្តោតខ្លាំងទៅលើរបកគំហើញថ្មីជាច្រើន និងការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានរូបរាងទាន់សម័យបំផុត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post