header ads

Sponsor

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលបានបង្ហោះសារមិនពិតនៅលើបណ្តាញសង្គមFacebook ពាក់ព័ន្ធការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ថា “អ្នកទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន គឺធ្វើឲ្យមានអ្នកស្លាប់ច្រើន ដោយអាការពិការដៃ ពិការជើង ក្តៅ និងស្លាប់”។

ស្ដ្រីរូបនេះមានឈ្មោះ ថត គឹមសាន និងបានប្រើប្រាស់គណនី Facebook ឈ្មោះ «គឹមសាន អូក្រា» ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ដែលមានចេតនាញុះញង់ បំផុសបំផុលប្រជាពលរដ្ឋ។

ស្ដ្រីរូបនេះ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ខណៈការចាប់ខ្លួនកាលនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ និងអធិការខណ្ឌទួលគោក បានសហការជាមួយនាយកដ្ឋានស៊ើបការណ៍ក្រៅបច្ចេកទេស ហើយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជួនទៅតុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post